ចូលរួមគាំទ្រផលិតផល កសិផលរបស់ប្រជាកសិករ រដ្ឋបាលស្រុកបារាយណ៍ ក្នុងខេត្តកំពង់ធំ បានរៀបចំទីតាំង ផ្សារផលិតផលខ្មែរស្រុកបារាយណ៍ ដែលផ្ដល់អោយបងប្ងូនប្រជាពលរដ្ឋក្នុងតំបន់ ដែលមានផលិតផលអាចដាក់លក់រួមគ្នា និងមានភាពងាយស្រួលដល់អ្នកទិញ។

ផ្សារផលិតផលខ្មែរស្រុកបារាយណ៍ ចាប់ផ្ដើមបើកដំណើរការហើយ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។
- ផ្សារផលិតផលខ្មែរលក់រៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ
- លក់ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង៦:០០ល្ងាច។
- មានលក់ដូចជា បន្លែសុវត្ថិភាព មាន់ខ្មែរ ត្រីងៀត ត្រីឆ្អើរ ពងមាន់ ពងទា និងផលិតផលជាច្រើនមុខទៀត។
- ប្រើប្រាស់ផលិតផលខ្មែរ ដើម្បីមោទនភាពជាតិយើង។















