ភ្នំពេញ៖ ក្រុមការងារចល័តចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះឆ្មក់ត្រួតពិនិត្យ និងពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន១៥គ្រឿង នៅតាមទីតាំងផ្សេងៗគ្នា ទូទាំងប្រទេស។

ប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ ឯកឧត្តម សេង ឈួន និងថ្នាក់ដឹកនាំក្រុមការងារចល័តចម្រុះ សហការជាមួយស្ថានីយជញ្ជីងផ្លូវជាតិលេខ៥ ស្ថានីយមង្គលបុរី ស្ថានីយថ្នល់កែង និងស្ថានីយរំចេក។

តាមការត្រួតពិនិត្យ បានរកឃើញយានយន្តដឹកលើសទម្ងន់អនុញ្ញាតចន្លោះពី៥តោន ដល់២៩តោន ហើយត្រូវបានផាកពិន័យតាមច្បាប់។ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ ឲ្យគោរពច្បាប់ និងប្រើប្រាស់តម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើងទៅ ឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យ និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើយានយន្តដឹកលើសទម្ងន់ ដោយមិនមានការលើកលែងឡើយ៕

Share.