សៀមរាប៖ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្នុងនាមតំណាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល គម្រោងស្តីពី «ការធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានធនធានទឹករវាងប្រទេសក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង» នៅសណ្ឋាគារប៉ារ៉ាឌី ខេត្តសៀមរាប។

សិក្ខាសាលានេះធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក Lu Qizhi នាយកកុងស៊ុលចិនប្រចាំខេត្តសៀមរាប លោក ឃ្លោក សំអាង ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីជំនាញប្រមាណ ៥០រូប។

ឯកឧត្តមអគ្គនាយកបានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីលទ្ធផលនៃការអនុវត្តគម្រោង ដែលទទួលបានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលចិន តាមរយៈមូលនិធិពិសេសមេគង្គ-ឡានឆាង (LMC Special Fund) ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយមានការសម្របសម្រួលពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

Share.