
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិលើកទី១៩ ឆ្នាំ២០២៦ បានរកឃើញម្ចាស់ជើងឯកហើយ នោះគឺក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោយបានយកឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៥-៣ ក្រោយក្រុមទាំងពីរស្មើគ្នាដោយលទ្ធផលសរុប១២០នាទី ៤-៤ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមក្រសែភ្នែកអ្នកទស្សនាជាង ១,៣០០០នាក់។
លទ្ធផលចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ៖
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០០៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៦លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណៈណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕


