បន្ទាប់ពីក្រុមបាល់ទាត់ Arsenal គ្រងជើងឯកលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៥-២៦ ក្រោយខកខានអស់រយ:ពេល២២ឆ្នាំ ពោលលើកចុងក្រោយគឺនៅរដូវកាល ២០០៣-០៤។

ងាកទៅក្រុមបាល់ទាត់ West Ham ដែលស្ថិតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសដូចគ្នានោះបានធ្លាក់ចេញពីលីគកំពូលអង់គ្លេស Premier League ជាលើកទី៣ប្រចាំប្រវត្តិសាស្ត្រក្លិប។

៣ក្រុមត្រូវបានកាត់ចេញពីលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៥-២៦៖

  • លេខ២០ ក្រុមបាល់ទាត់ Wolves ឆ្លងកាត់៣៨ប្រកួត មាន២០ពិន្ទុ
  • លេខ១៩ ក្រុមបាល់ទាត់ Burnley ឆ្លងកាត់៣៨ប្រកួត មាន២២ពិន្ទុ
  • លេខ១៨​ ក្រុមបាល់ទាត់ West Ham ឆ្លងកាត់៣៨ប្រកួត មាន៣៩ពិន្ទុ។

ដោយឡែកក្រុមបាល់ទាត់ Tottenham Hotspur អបអរការប្រកួតចុងក្រោយ បន្ទាប់ពីយកឈ្នះ Everton ឈរលេខ១៧ មាន៤១ពិន្ទុ លើស West Ham ២ពិន្ទុ៕

Share.