ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិលើកទី១៩ ឆ្នាំ២០២៦ បានរកឃើញម្ចាស់ជើងឯកហើយ នោះ​គឺក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោយបានយកឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៥-៣ ក្រោយក្រុមទាំងពីរស្មើគ្នាដោយលទ្ធផលសរុប១២០នាទី ៤-៤ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមក្រសែភ្នែកអ្នកទស្សនាជាង ១,៣០០០នាក់។

អត្ថបទពាក់ព័ន្ធ៖ ស្វាយរៀង គ្រងជើងឯកពានសម្តេចតេជោ លើកទី៦ ក្រោយចាយពេលសរុប១២០នាទី លើទីលានទល់នឹងវិសាខា

ក្រោយរកឃើញម្ចាស់ជើងឯករូច គណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានប្រគល់ពាន​ឯកត្តជនជូនដល់ម្ចាស់ពានដែលបានឈ្នះ ក្រោយចាយពេលប្រកួតលើទីលាន ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦។

នេះជាម្ចាស់ពានរង្វាន់ និងពានឯកត្តជន ឆ្នាំ២០២៦ ៖

  • ទី១) ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជើងឯក (លេខ១)
  • ទី២) ក្លិបបាល់ទាត់វិសាខា ជើងឯករង (លេខ២)
  • ទី៣) កីឡាករ​ Nana Kwame សមាជិករបស់​វិសាខា​ ឈ្នះ​ពានរង្វាន់​កីឡាករ​ទាត់បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ​​
  • ទី៣) កីឡាករ​ Lancine Diakite សមាជិករបស់កអាយអេសអាយដង្កោ​សែន​ជ័យ ឈ្នះ​ពានរង្វាន់​កីឡាករ​លេង​ល្អ​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍
  • ទី៤) កីឡាករ​អ្នក​ចាំទី វីរះ ដារ៉ា សមាជិករបស់​ព្រះ​ខ័នរាជ​ស្វាយរៀង ឈ្នះ​ពានងាជា​អ្នក​ចាំទី​ល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍
  • ទី៥) លោកគ្រូ​ Mattew McConkey គ្រូបង្វឹករបស់​ព្រះ​ខ័នរាជ​ស្វាយរៀង ឈ្នះ​ពានរង្វាន់​គ្រូបង្វឹក​ល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍
  • ទី៦) ក្លិបបាល់ទាត់​វិសាខា​ ឈ្នះ​ពានរង្វាន់ក្រុមគោរពវិន័យល្អជាងគេ​ (Fair play award)

Share.