ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មហាជនឆ្នាំ២០២៦ បានបើកការប្រកួតជាផ្លូវការ ធ្វើឡើងក្រោមប្រធានបទ “ទាំងអស់គ្នាដើមី្បកីឡា កីឡាដើមី្បសុខភាព និងសាមគ្គីភាព” ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព សន្តិភាព រវាងអ្នកស្នេហាកីឡាបាល់ទាត់ក្នុងខេត្ត និងផ្តោតលើកីឡានាំមកនូវសុខភាពល្អ កម្លាំងមាំមួន និងធ្វើឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និង លើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តទៀតផង។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាបបានថ្លែងថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មហាជនឆ្នាំ២០២៦នេះ មានក្រុមកីឡាបាល់ទាត់ទាំង២៨ក្រុម ដែលមកពីបណ្តាក្រុង ស្រុក និងវិស័យឯកជននានា ក្នុងខេត្តសៀមរាប ហើយព្រឹត្តការណ៍ប្រកួតកីឡាមហាជន ក្រោមប្រធានបទ “ទាំងអស់គ្នាដើមី្បកីឡា កីឡាដើមី្បសុខភាព និងសាមគ្គីភាព” ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព សន្តិភាព រវាងអ្នកស្នេហាកីឡាបាល់ទាត់ក្នុងខេត្ត និងផ្តោតលើកីឡានាំមកនូវសុខភាពល្អ កម្លាំងមាំមួន និងធ្វើឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និង លើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តទៀតផង ។
លោកបានបន្តទៀតថា ការបង្កើតឱ្យមានការប្រកួតបាល់ទាត់ពានរង្វាន់មហាជននេះឡើង ដើម្បីការលើកស្ទួយវិស័យកីឡាផ្សារភ្ជាប់នឹងទេសចរណ៍ ដោយខេត្តសៀមរាប ជាខេត្តគោលដៅរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ម៉្យាងទៀតការប្រកួតនេះ គឺដើមី្បផ្តល់ឱកាសដ៏ល្អដល់កីឡាករបានវាស់ស្ទង់គុណផលកីឡា សម្រាប់ផ្លាស់ប្តូរបច្ចេកទេស បទពិសោធន៍ ព្រមទាំងជួយបំផុសស្មារតីឱ្យយុវជនស្រឡាញ់ និងគាំទ្រវិស័យកីឡា ចៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសស្វែងរកធនធានកីឡាករឆ្នើមៗ ដើម្បីតំណាងឱ្យខេត្តទៅប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិថែមទៀតផង។

ជាមួយគ្នានេះ កីឡាបានឆ្លុះបញ្ចាំងពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កីឡា និងចលនាជាតិយ៉ាងផុសផុលតាមរយៈការចូលរួមគាំទ្រកោតសរសើរ សាមគ្គីភាព មិត្តភាព និងកិច្ច សហប្រតិបត្តិការក្រោមពាក្យស្លោក “កីឡាជាទូតសន្តិភាពនិងកីឡារស់ក្នុងសន្តិភាព”។
ការប្រកួតនេះមាន២៨ក្រុម ដោយមានចំនួន៥៨ប្រកួត បែងចែកជា ពូល (ក) ពូល(ខ) ពូល(គ) ពូល (ឃ) ពូល(ង) ពូល(ច) និង ពូល(ឆ) ។ ក្នុងនោះប្រកួតជម្រុះក្នុង១ពូល យក២ក្រុម គឺលេខ១ និងលេខ២ និងត្រូវបន្ថែមជ្រើរើសលេខ៣ល្អ ចំនួន២ក្រុម ដោយសម្រាំងតាមលក្ខខណ្ឌបច្ចេកទេស ដើមី្បបង្រ្គប់សម្រាប់វគ្គ១៦ក្រុម ។
នៅក្នុងវគ្គជម្រុះ១៦ក្រុម គឺលេខ១ពូល(ក) ប្រកួតជាមួយលេខ២ ពូល(ខ) , លេខ១ពូល(ខ)ប្រកួតជាមួយលេខ២ ពូល(ក) លេខ១ពូល(គ)ប្រកួតជាមួយលេខ២ ពូល(ឃ), លេខ១ពូល(ឃ)ប្រកួតជាមួយលេខ២ ពូល(គ), លេខ១ពូល(ង)ប្រកួតជាមួយលេខ២ ពូល(ច) ,លេខ១ពូល(ច)ប្រកួតជាមួយលេខ២ ពូល(ង) ,លេខ១ពូល(ឆ)ប្រកួតជាមួយលេខ៣ល្អ (២) និង លេខ២ ពូល(ឆ) ប្រកួតជាមួយលេខ៣ល្អ (១)។ ក្នុងវគ្គផ្តាច់ព្រ័ត្ត ក្រុមចាញ់ជួបក្រុមចាញ់ រកចំណាត់ថ្នាក់លេខ៣ និងលេខ៤ និង ក្រុមឈ្នះជួបក្រុមឈ្នះ យកចំណាត់ថ្នាក់លេខ១ និង លេខ២៕



