ភ្នំពេញ៖ នាទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមទទួលដោយផ្ទាល់អំណោយដ៏ថ្លៃថ្លាពី ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានូវរថយន្តសង្គ្រោះបន្ទាន់ (AMBULANCE) ចំនួន ៤គ្រឿង

ភ្លាមៗនៅក្នុងឱកាសនោះ ជំនួយរថយន្តសង្គ្រោះបន្ទាន់ទាំង ៤គ្រឿងនេះ ត្រូវបានបន្តប្រគល់ជូនទៅដល់អង្គភាព និងស្នងការដ្ឋានគោលដៅ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ រួមមាន៖

១-នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ៖ ចំនួន ២គ្រឿង

២-ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៖ ចំនួន ១គ្រឿង

៣-ស្នងការដ្ឋាននគរបាលខេត្តកណ្តាល៖ ចំនួន ១គ្រឿង

ជំនួយនាព្រឹកនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារសង្គ្រោះបន្ទាន់ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា កាន់តែមានប្រសិទ្ធិភាព រហ័សនិងបានទាន់ពេលវេលា៕

Share.