ព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះប្រតិបត្តិការរដ្ឋបាលចំហ លើផ្ទះវីឡាចំនួន ៨ទីតាំង ស្ថិតក្នុងបុរី BS ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយរកឃើញសម្ភារ និងឧបករណ៍អេឡិចត្រូនិចពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។




ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រ All-in-one ១៣គ្រឿង ធុង CPU ២គ្រឿង ម៉ូនីទ័រ ១គ្រឿង និងទូរស័ព្ទដៃ ៣១គ្រឿង។
ជាមួយគ្នានេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ដែលសុទ្ធតែជាជនជាតិចិន ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

