ពោធិ៍សាត់៖ ក្មេងប្រុសឈ្មោះ ឈានផៃ អាយុ១៧ឆ្នាំ ដើរឃ្វាលគោប្រទះឃើញគ្រាប់ធុន៦០មីលីម៉ែត្រ ក៏យកមកដុតលេងបណ្តាលអោយផ្ទុះបាក់ជើង បាក់ដៃ និងរបួសផ្ទៃមុខ នៅភូមិទួលស្នួល ឃុំឬស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំនុចបឹងទុំយាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥.៣០នាទី។

ក្រោយដឹងដំណឹង ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសំរាកព្យាបាលនៅមណ្ឌលសុខភាពឃុំបឹងខ្នា ស្រុកបាកាន និងបន្តទៅពេទ្យខេត្តពោធិ៍សាត់។

ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ​ប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ ឬចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឪ្យរបួស ពិការ​ និងស្លាប់​គ្រប់ពេល។​ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាល​ មេភូមិ​ មេឃុំ​ និងប្រតិបត្តិករបោសសម្អាតមីន តាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖
012 800 473
011 38 39 37
097 489 5600
066 612 613
063 96 34 99

អត្ថបទ៖ ចតុម្មុខ

Share.