កំពត៖ នាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» ក្រោមប្រធានបទ «រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង»។ ពិធីនេះប្រារព្ធឡើងនៅបរិវេណសួនច្បារទល់មុខផ្សារវិថីអាហារ ខេត្តកំពត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ផ្លែឈើ នំចំណី និងម្ហូបអាហាររបស់ប្រជាពលរដ្ឋខេត្តកំពត សុទ្ធសឹងតែមានរសជាតិឆ្ងាញ់ពិសា និងមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្តមបានលើកឡើងថា ផលិតផលទាំងនេះអាចរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍នាដូវកាលបៃតង។
ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន បានអំពាវនាវដល់កសិករ អ្នកផលិត សហគមន៍ និងអាជីវករទាំងអស់ សូមចូលរួមថែរក្សាកិត្តិយស និងកិត្តិនាម “ទុរេនកំពត” ព្រមទាំងកេរដំណែលនំចំណី និងម្ហូបអាហារក្នុងស្រុកឲ្យបានល្អប្រសើរ។







ការអំពាវនាវរបស់អភិបាលខេត្តកំពត ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកសិកម្មក្នុងខេត្ត ជំរុញផ្សព្វផ្សាយអត្តសញ្ញាណផលិតផលក្នុងស្រុករបស់ខេត្តកំពត និងពង្រីកកេរ្តិ៍ឈ្មោះផលិតផលកំពតឲ្យកាន់តែល្បីល្បាញទូទាំងប្រទេស និងអន្តរជាតិ
សូមជម្រាបថា ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជំរុញទេសចរណ៍រដូវកាលបៃតងរបស់ខេត្តកំពត ដោយផ្តោតលើការផ្សព្វផ្សាយមរតកវប្បធម៌ធ្វើម្ហូប និងផលិតផលកសិកម្មក្នុងស្រុកឲ្យទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយ៕

