កំពង់ចាម៖ ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម។


ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ចាម មន្ត្រីជំនាញនៃក្រសួងទាំងពីរ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។




ការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់នេះ គឺជាការបោះជំហានសំខាន់ក្នុងការកំណត់ និងទទួលស្គាល់ព្រំប្រទល់រដ្ឋបាលឱ្យមានភាពច្បាស់លាស់ ស្របតាមនីតិវិធីច្បាប់ ដើម្បីគាំទ្រដល់ការគ្រប់គ្រងដែនដី ការរៀបចំផែនការអភិវឌ្ឍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។៕



អត្ថបទ÷ អាចារ្យលាក់

