ភ្នំពេញ ៖ គណ:បញ្ជាការឯកភាព រដ្ឋបាល ខណ្ឌ ពោធិ៍ សែនជ័យ បានចុះធ្វើរដ្ឋបាល រោងចក្រមួយកន្លែង នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិក្បាលដំរី ១ សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានីភ្នំពេញ រកឃើញជនបរទេសចំនួន៣នាក់ ស្នាក់នៅពុំមានឯកសារគ្រប់គ្រាន់ រួចនាំទៅសាកសួរនៅអធិការដ្ឋានខណ្ឌ ។


តាមអាជ្ញាធរបានឱ្យដឹងថា ក្រោម ការ ដឹកនាំបញ្ជារពីឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានី ភ្នំពេញ កម្លាំងចម្រុះខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើរដ្ឋបាលនៅរោងចក្រមួយកន្លែងខាងលើ ដើម្បីសន្តិសុខ ទប់ស្កាត់បទល្មើសផ្សេងៗ ពិនិត្យរកឃើញមានជនបរទេសចំនួន៣នាក់ ស្នាក់នៅពុំមានឯកសារគ្រប់គ្រាន់ ។ ជនទាំង៣នាក់ត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ និងអនុវត្តបន្តតាមនីតិវិធី ៕



អត្ថបទ៖ តាតុងសែនជ័យ

