ស្វាយរៀង ៖ ជនបរទេសចំនួន៤នាក់ ចិន១នាក់ វៀតណាម៣នាក់ ត្រូវបានសមត្ថកិច្ច ស្នងការខេត្តស្វាយរៀងបង្ក្រាបឃាត់ខ្លួនបាន ខណៈដែលសង្ងំលាក់ខ្លួនប្រព្រឹត្តបទល្មើស Online Scams នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិចេក ឃុំ សំរោង ស្រុក ចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ។


តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីឃើញមានជនបរទេសជួលផ្ទះចំណុចខាងលើស្នាក់នៅ កមហលាំងសមត្ថកិច្ច សហការ ក្រោមការសម្របសម្រួលពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្ត ចុះ ធ្វើ រដ្ឋ បាល ត្រួតពិនិត្យជាក់ស្តែង រកឃើញ ជនទាំងនោះកំពុងប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនបាន៤នាក់ ក្នុងនោះជនជាតិចិន១នាក់ ជនជាតិវៀតណាម៣នាក់ ស្រី១នាក់ ។


ដកហូតសម្ភារពាក់ព័ន្ធ រួមមាន ៖ កំព្យូទ័រយួរដៃ , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។ក្រោយឃាត់ខ្លួនបាន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ ទីតាំង ប្រព្រឹត្តិ បទ ល្មើស បានក្រុមការ ងារបិទ សុីល បិទ ទីតាំង បណ្ដោះអាសន្ន ៕





