ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យ ទីតាំងអគារ DIAMOND ONE ដែលស្ថិតនៅទីក្រុងកោះពេជ្រ ផ្លូវញ៉ូតុន ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ រកឃើញជនបរទេសចំនួន៧នាក់ ស្រី៣នាក់ ស្នាក់នៅអត់ច្បាប់ ហើយឃាត់នាំខ្លួនទៅស្នងការក្រុងភ្នំពេញ ។

គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងកម្លាំងមូលដ្ឋាន អធិការដ្ឋាននគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ អាជ្ញាធរសង្កាត់ ដោយមានការសម្របសម្រួលពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះធ្វើរដ្ឋបាល ត្រួតពិនិត្យអាគារ DIAMOND ONE មានកម្ពស់១៩ជាន់ ស្មើនឹង៤៤៨បន្ទប់ មនុស្សស្នាក់នៅសរុបចំនួន២៨៨នាក់ ស្រី៩២នាក់ មាន១០សញ្ជាតិ ក្នុងនោះមានជនបរទេសស្នាក់នៅខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន និងហួសទិដ្ឋាការស្នាក់នៅ សរុបចំនួន៧នាក់ ស្រី៣នាក់ មាន៣សញ្ជាតិ ហើយធ្វើការផាកពិន័យម្ចាស់ទីតាំងស្របទៅនិងច្បាប់ ។

ជនបរទេសទាំង៧នាក់ ត្រូវបាននាំខ្លួនទៅការិយាល័យជំនាញ ស្នងការក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ជនបរទេសទាំង៧នាក់ ត្រូវបាននាំខ្លួនទៅការិយាល័យជំនាញ ស្នងការក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕



