ភ្នំពេញ ៖ គ្រឿងញៀននៅតែបន្តបំផ្លាញអនាគតយុវជន និងសុភមង្គលក្រុមគ្រួសារ ។ ជាការឆ្លើយតបនឹងបញ្ហានេះ សមត្ថកិច្ចមានសមត្ថកិច្ចទូទាំងប្រទេសបានបន្តវាយលុក និងបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ ។

តាមអគ្គស្នងការដ្ឋានរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី២ ខែមិថុនា សមត្ថកិច្ចបានប្រកាសពីលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ដោយអាចឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៩នាក់ ។

សមត្ថកិច្ចបន្តព្រមានដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមកុំពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ព្រោះវាមិនត្រឹមតែបំផ្លាញសុខភាព ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវទោសកម្មធ្ងន់ធ្ងរតាមផ្លូវច្បាប់ និងបំផ្លាញអនាគតគ្រួសារ។ បើឃើញសកម្មភាពខុសច្បាប់ទាក់ទងនឹងគ្រឿងញៀន សូមជូនដំណឹងមកសមត្ថកិច្ចឱ្យបានឆាប់រហ័ស៕

Share.