ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបន្តបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ចេញពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គិតចាប់ពីម៉ោង ១៤:០០ នាទី ថ្ងៃទី២ ខែមិថុនា ដល់ម៉ោង ១៤:០០ នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កើតមានគ្រោះថ្នាក់ចំនួន ៨លើក (ក្នុងនោះមាន ៤លើកនៅពេលយប់)។

គ្រោះថ្នាក់ទាំងនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៣នាក់ (ស្រី ០នាក់) និងរងរបួសសរុបចំនួន ៩នាក់ (ស្រី ១នាក់)។ ក្នុងចំណោមអ្នករបួសសរុបនេះ មានរបួសធ្ងន់ចំនួន ៦នាក់ (ស្រី ១នាក់) និងរបួសស្រាលចំនួន ៣នាក់ (ស្រី ០នាក់)។ គួរឲ្យកត់សម្គាល់ថា ក្នុងចំណោមជនរងគ្រោះទាំងអស់ មានអ្នកមិនពាក់មួកសុវត្ថិភាពរហូតដល់ ៩នាក់ (យប់ ៥នាក់) ដែលបង្ហាញពីការមិនគោរពច្បាប់សុវត្ថិភាពចរាចរណ៍ជាប្រចាំ។

សមត្ថកិច្ចជំនាញបានបន្តអំពាវនាវដល់អ្នកប្រើប្រាស់ប្រាស់ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវគោរពល្បឿនកំណត់ ផ្តល់សិទ្ធិគ្នាទៅវិញទៅមក និងពាក់មួកសុវត្ថិភាពជានិច្ច ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតឡើង និងកាត់បន្ថយអាយុជីវិតដ៏វិនាស៕

Share.