កំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ច ការិ យា ល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការខេត្តកំពង់ស្ពឺ ចុះពិនិត្យ បង្ក្រាប អាហារដ្ឋាន យុីហោ ឫស្សីព្រៃ 444 ស្ថិតនៅភូមិផាន ឃុំទួលអំពិល ស្រុកបសេដ្ឋនិង ផ្ទះសំណាក់ យុីហោ ឆូវ សុភាក់ ស្ថិតនៅភូមិត្រពាំ ងទន្លាប់ ឃុំទួលអំពិល ស្រុកប សេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងផ្តល់ទីកន្លែងប្រព្រឹត្តអំពេីស ញ្ចារកម្ម ឃាត់ខ្លួនម្ចាស់ទីតាំងនិងមេការ ចំនួន៣នាក់ រំដោះនារីរកសុីផ្លូវភេទចំនួន១៨នាក់ ក្នុងនោះមាន១០នាក់ ជាអនីតិជន ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការបញ្ជាដឹកនាំពី លោកឧ ត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំព ង់ស្ពឺ ការិយាល័យជំនាញស្នងការខេត្ត និងមានការសម្របសម្រួល នី តិ វិធីពីលោក ស្រី ធាម ច័ន្ទពីលីការ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញដឹកនាំដោយលោកស្រី មួន មល្លិកា នាយការិ យា ល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះពិនិត្យនិងបង្ក្រាប ទីតាំងអាហារដ្ឋាន យុីហោ ឫស្សីព្រៃ 444 ស្ថិតនៅភូមិផាន ឃុំទួលអំពិល ស្រុកបសេដ្ឋ និងផ្ទះសំណាក់យុីហោ ឆូវ សុភាក់ ស្ថិតនៅភូមិត្រពាំ ងទន្លាប់ ឃុំទួលអំពិល ស្រុកប សេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានផ្ដល់ទីតាំងប្រព្រឹត្តអំពេីស ញ្ចារកម្ម និងធ្វេីពេស្យាចារ ដោយខុសច្បាប់ ដោយឃាត់ខ្លួនមនុ ស្សចំនួន៣នាក់ ជាម្ចាស់ផ្ទះសំណាក់ និងមេការ ហើយសមត្ថកិច្ចបានធ្វេីការអន្ដរាគម ន៍ ជួយសង្គ្រោះនារី ដែលកំពុងតែប្រ កបមុខរបរខុសច្បាប់សរុបចំនួន ១៨នាក់ ក្នុងនោះអនីតិជន ចំនួន ១០នាក់ ។

មនុស្ស៣នាក់ត្រូវបានបញ្ជូនទៅសាកសួរនៅស្នងការខេត្ត ដើម្បីចាតើការតាមនីតុវិធី រីឯនារី១៨នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្ដកំពង់ស្ពឺ ៕

Share.