រាត្រីនេះ ក្រុមគោព្រៃកម្ពុជា នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាត អូឡាំពិកដើម្បីទទួកក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន់ ក្នុងជំនួបមិត្តភាពអន្តរជាតិ ថ្ងៃ FIFA Day ដែលនឹងចាប់ផ្ដើមនៅម៉ោង ៧:០០នាទីយប់។

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងថា៖ «ពិតជារំភើមែនទែន ដោយសារតែជម្រើសជាតិកម្ពុជា ខកខានការប្រកួតយូហើយ តែអ្វីដែលយើងចាប់អារម្មណ៍គឺយើងមានសម្ពាធនៅការប្រកួតនេះ ទាក់ទងនិងការលេង ជាមួយនិងលទ្ធផល តែលោកក្រូនឹងខំឱ្យអស់ពីសម្ថភាព»។

លោកគ្រូ koji បន្ថែមថា៖ ដោយសាររយ:ពេលខ្លីដែលយើងប្រមូលផ្ដុំ គឺយើងអត់អាចលេងទៅតាមទម្រង់ដែលយើងចង់បាន ចឹងយើងនិងមើលថាតើកីឡាករគាត់អាចធ្វើអីបាន ហើយនឹងព្យាយាមធ្វើឱ្យបានល្អតាមអ្វីដែលកីឡាករអាចធ្វើបាន។
ដោយឡែកសម្រាប់ សារ៉េ គ្រីយ៉ា ក៏បានលើកឡើងថា៖ «យើងដឹងស្រាប់ហើយសម្រាប់លទ្ធផលរបស់យើងរយ:ពេល ១ឆ្នាំចុងក្រោយ ទាំងអ្នកគាំទ្រ ពួកគាត់ពិតជាខកចិត្តមែនទែន សម្រាប់ពួកយើងវិញសម្រាប់ ២ប្រកួតនេះ ទាំងប្រកួតនៅថ្ងៃនេះ នឹងព្យាយាមធ្វើអ្វីមួយដើម្បីពួកគាត់ ដើម្បីទាក់ទាញពួកគាត់ឱ្យចូលរួមទស្សនាពួកយើងឱ្យបានច្រើនមកវិញ»។

គ្រីយ៉ា បន្ថែមថា៖ សម្រាប់ស្ថានភាពពេលនេះពួកយើងពិតជាត្រូវការពួកគាត់ (អ្នកគាំទ្រ) ដើម្បីមកលើកទឹកចិត្តពួកយើង។ ពួកគាត់គឺដូចជាផ្នែកមួយនៅក្នុងការប្រកួតរបស់ពួកយើង ជម្រុញពួកយើងពេលដែលយើងនៅក្នុងស្ថានភាពមួួយដែលអត់ល្អ។ ដូចនេះទាំងក្រុមការងារ គ្រូ កីឡាករនឹងតាំងចិត្តធ្វើអ្វីឱ្យអស់ពីសម្ថភាព ដើម្បីយកជ័យជម្នះជូនអ្នកគាំទ្រមកវិញ។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងទទួលក្រុមប៊ូតាន់ នៅរាត្រីនេះ ខណៈការប្រកួតនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដដែល វេលាម៉ោង ៧:០០ នាទីយប់ និងប្រកួតទី២ ត្រូវប៉ះក្រុមហុងកុង នៅថ្ងៃទី៩ ខែមិថុនា ខាងមុខ៕


