ស្វាយរៀង៖ រថយន្តសាំយ៉ុងដឹកកម្មករមួយគ្រឿង ខណៈដែលកំពុងបើកបរ ស្រាប់តែផ្ទុះបែកកង់មុខ ទាញរេចង្កូតក្រឡាប់ ចាក់កម្មករ រណូករណែលពេញផ្លូវ រងរបួសធ្ងន់ស្រាល២៥នាក់ កាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅតាមផ្លូវក្រាលកៅស៊ូ ខាងមុខសាលាបឋមសិក្សាម្រាក ក្នុងភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តខាងលើដឹកកម្មករចេញពីភូមិបឹង ឃុំច្រេស ស្រុក មេសាង ខេត្តព្រៃវែង ឆ្ពោះទៅរោងចក្រនៅក្រុងបាវិត ខណៈដែលកំពុងបើកបរ ស្រាប់តែផ្ទុះបែកកង់មុខ ទាញរេចង្កូតក្រឡាប់ផីង ចាក់ខ្ទាតកម្មករពេញផ្លូវ រងរបួសធ្ងន់ស្រាលច្រើននាក់។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្មកររងគ្រោះ ២៥នាក់ របួសធ្ងន់៥នាក់ របួសស្រាល២០នាក់។

ក្រោយកើតហេតុ សមត្ថកិច្ច អាជ្ញាធរ ចុះទៅអន្តរាគមន៍ ចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុករំដួល៕

អត្ថបទ៖ តាតុងសែនជ័យ

Share.