ស្វាយរៀង៖ ទីតាំងប្រមូលផ្តុំ និងប្រព្រឹត្តបទល្មើសឆបោក Online Scams ចំនួន ២កន្លែង ត្រូវបានគណៈបញ្ជាការឯកភាពស្រុកកំពង់រោទ៍ចុះបង្ក្រាប ឃាត់ខ្លួនជនបរទេសចំនួន ៣២នាក់ រួមជាមួយវត្ថុតាង កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ មួយកន្លែងនៅភូមិជប់ព្រីង ឃុំថ្មី និងមួយកន្លែងទៀតនៅភូមិត្រពាំងត្រាវ ឃុំញរ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប្រតិបត្តិការខាងលើដឹកនាំដោយ លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ចុះត្រួតពិនិត្យទីតាំងមានជនបរទេសរស់នៅប្រមូលផ្ដុំ និងប្រព្រឹត្តបទល្មើសឆបោក Online Scams ចំនួន ២ទីតាំង រកឃើញជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ធ្វើការឃាត់ខ្លួនសរុបចំនួន ៣២នាក់ ស្រី ៤នាក់ ក្នុងនោះមានជនជាតិចិនចំនួន ២៥នាក់ ស្រីម្នាក់ ជនជាតិវៀតណាមចំនួន ៧នាក់ ស្រី ៣នាក់ និងដកហូតវត្ថុតាងបានមួយចំនួន។

ជនដែលឃាត់ខ្លួន រួមជាមួយវត្ថុតាង បាននាំយកទៅសាកសួរនៅអធិការដ្ឋាន ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.