ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន់ ក្នុងលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជំនួបមិត្តភាពអន្តរជាតិថ្ងៃ FIFA Day រាត្រីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

ទស្សនាវីដេអូហាយឡាយ៖
កម្ពុជា ឈ្នះ ប៊ូតង់ អមដោយកំណត់ត្រា៣ផ្សេងគ្នា៖
១) ជ័យជម្នះដំបូងគេ នៅរាល់ដើមឆ្នាំនីមួយៗគិតចាប់តាំងពីឆ្នាំ២០២៤ លើក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី១៧ ខែធ្នូ លទ្ធផល ២-១ ពានរង្វាន់ 2024 ASEAN Championship។
២) បិទមិនអោយគេទាន់បញ្ជូលទីជាលើកដំបូងរយៈពេល២ឆ្នាំចុងក្រោយពោលគឺនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី ក្នុងលទ្ធផល ២-០។
៣) រក្សាកំណត់ត្រា មិនចាញ់សោះ និងមិនរបូតគ្រាប់បាល់ទាល់តែសោះ ទល់ក្រុមប៊ូតង់៖
- ក្រុមជម្រើសជាតិកម្ពុជា យកឈ្នះប៊ូតាន់ លទ្ធផល ២-០ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងប្រកួតមិត្តភាពអន្តរជាតិ
- ក្រុមជម្រើសជាតិកម្ពុជា យកឈ្នះប៊ូតាន់ លទ្ធផល ៤-០ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងប្រកួតមិត្តភាពអន្តរជាតិ៕


