កំពង់ស្ពឺ៖ របាំងស្បៃមុងជាង ២០០០ម៉ែត្រ និងលបប្រឹស១០០ ដែលជនមិនស្គាល់មុខដាក់យកត្រីនៅតាមត្រពាំង ស្រែ ត្រូវបានខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ ចុះរុះរើចេញ និងដុតបំផ្លាញចោល កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។



ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកនាយរងខណ្ឌ នាយផ្នែក នាយសង្កាត់ និងមន្រ្តីកិច្ចសន្យាបានសហការជាមួយអាជ្ញាធរដែនដី ឃុំរកាកោះ ស្រុកគងពិសី បានចុះរុះរើរបាំងស្បៃមុង និងលបប្រឹស១០០ មួយខ្សែប្រវែង ២៥ម៉ែត្រ, របាំងស្បៃមុងចំនួន ២៤៥០ម, លូស្បៃមុងចំនួន ២០មាត់ ប្រវែង២០០ម៉ែត្រ,របាំងស្បៃមុងចំនួន ៤០ខ្សែ ប្រវែង ២០០០ម៉ែត្រ, បង្គោលចម្រឹងចំនួន ២៥០ដើម ត្រូវបានប្រមូលយកទៅដុតកម្ទេចចោល។
ក្រៅពីដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ សមត្ថកិច្ចយកត្រីចម្រុះប្រមាណ ២,៥០គីឡូក្រាម លែងចូលទឹកបឹងធម្មជាតិវិញ៕
អត្ថបទ៖ តាតុងសែនជ័យ

