ភ្នំពេញ៖ រថភ្លើងខ្សែអូសសណ្តោងរថធ្លាក់ផ្លូវក្រឡាប់បះជើង សំណាងល្អគ្មានអ្នករងរបួស កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ នៅខ្សែរថ ភ្នំពេញ-ព្រះសីហនុ ខាងមុខរវត្តត្រពាំងឈូក ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។





តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថភ្លើងអូសសណ្តោងទូជាង និងទូសុីទែនប្រេង បើកពីលិចទៅកើត ចូលស្ថានីយ៍រាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ សង្ស័យមានបញ្ហាផ្លូវរថ ទើបផ្អៀងក្រឡាប់បះជើងតែម្តង តែមិនបង្កឱ្យអ្នកណារបួសឡើយ។
ក្រោយកើតហេតុ ភ្នាក់ងារ មន្ត្រីជំនាញខាងក្រុមហ៊ុនអយស្ម័យយាន ទៅធ្វើការជួលជុល និងទាញលើកក្បាលរថភ្លើង និងទូជាង ឡើងលើផ្លូវដែកវិញ៕
អត្ថបទ៖ តាតុងសែនជ័យ

