នាយកដ្ឋានធនធានភូគព្ភសាស្ត្រ បង្ហាញពីមូលហេតុ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៨ រិចទ័រ នៅហ្វីលីពីន បណ្តាលឱ្យផ្ទះសម្បែងបាក់បែកខ្ទេចខ្ទី ព្រមទាំងព្រមានពីគ្រោះថ្នាក់រលកយក្សស៊ូណាមិនៅតាមបណ្តោយឆ្នេរ ក្រោយរកឃើញស្រទាប់ផែនដីក្នុងបាតសមុទ្រ លូនចូលក្រោមស្រទាប់ផែនដីអឺរ៉ាស៊ី (Eurasian Plate)។

ករណីគ្រោះ​ធម្មជាតិដ៏អាក្រក់នៅហ្វីលីពីន​ បានកើត​ឡើង​កាលពីវេលាម៉ោង ០៦:៣៧ នាទីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។ ការរញ្ជួយដីបានកើតឡើងនៅក្នុងសមុទ្រ ក្នុងកម្រិតវាយប្រហារ ៧.៨ រិចទ័រ និងមានជម្រៅ ៥៥.២ គីឡូម៉ែត្រ ដោយចំណុចកណ្តាលនៃរញ្ជួយដីនេះ ស្ថិតនៅក្បែរតំបន់ឆ្នេរ ចម្ងាយប្រហែល ២៦ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Kablalan ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។

ហេតុការណ៍រញ្ជួយដីនៅប្រទេសហ្វីលីពីននេះ មូលហេតុ គឺបណ្តាលមកពីស្រទាប់ផែនដីនៃសមុទ្រភីលីពីន (Philippine Sea Plate) បានលូនចូលទៅក្រោមស្រទាប់ផែនដីអឺរ៉ាស៊ី (Eurasian Plate)…។

គ្រោះ​ធម្មជាតិ​រញ្ជួយដីនេះ បានបណ្តាលឱ្យអគារ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង General Santos City ដួលរលំខ្ទេចខ្ទី ហើយអាជ្ញាធរក៏បានប្រកាសអាសន្នព្រមានពីគ្រោះថ្នាក់រលកយក្សស៊ូណាមិ នៅតាមបណ្តោយឆ្នេរសមុទ្រផងដែរ។

គួរដឹងថា​គ្រោះ​រញ្ជួយដី​លើក​នេះ​បាន​សម្លាប់​អាយុជីវិតជនជាតិ​ហ្វីលីពីនចំនួន៣៥នាក់ និងមាន​អ្នក​របួស​ចំនួនជាង​២០០​នាក់ គិតត្រឹមព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០២៦ នេះ៕

https://troryorng.com/
Share.