ខេត្តបាត់ដំបង÷ សួនច្បារសម្តេចក្រឡាហោម ស ខេង ថ្មីតាមលំនាំសម័យទំនើបផ្តើមបញ្ចុះបឋមសិលាសាងសង់កណ្តាលក្រុង ប្របមាត់ស្ទឹងសង្កែ បានលើកកម្ពស់វិស័យទេសចរណ៍ និងមុខមាត់ខេត្តបាត់ដំបង ទ្វេដង។

ពិធីដ៏មានមោទកភាពនេះ ប្រព្រឹត្តទៅនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកទំទាវ ញ៉ែម សាខន ស ខេង, លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។

សួនច្បារសម្តេចក្រឡាហោម ស ខេង ប្លង់គំរូថ្មីកែលម្អលើប្លង់សួនច្បារចាស់នេះរចនាឡើងក្រោមបែបផែនច្រើនទម្រង់តាមលំនាំសម័យទំនើបដោយក្នុងនោះមានការរំលេចឡើងនូវស្ពានថ្មថ្មីមួយខ្សែបន្ថែមមួយទៀតមានស្ថាន បត់បែនកណ្តាលស្ទឹង មានប៉មខ្ពស់សម្រាប់ភ្ញៀវឡើងទស្សនាទិដ្ឋភាពពីលើរបស់ក្រុងបាត់ដំបង ពិសេសនោះក៏មានសាងសង់រំលេចឡើងនូវរូបសំំណាករបស់ព្រះវិណ្ណុ ជំនឿសានាសាងពីស្ពាន់សុទ្ឋ កម្ពស់ជាង ៦ម៉ែត្រមួយព្រះអង្គទៀតផងដែរ។

សួនច្បារសម្តេចក្រឡាហោម ស ខេង ប្លង់គំរូថ្មីខាងលើនេះដែរជាចំណែកឧបត្តមគាំទ្រដោយ សម្តេចក្រឡាហោម ស ខេង ព្រមទាំងលោកទំទាវ ញ៉ែម សាខន, លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រួមជាមួយឯកឧត្តម សុខ លូ និងលោកជំទាវ ក៏ដូចជាមន្ត្រីរាជការនានាក្នុងខេត្តបាត់ដំបងទាំងមូល។

សួនច្បារជាសមិទ្ឋិផលថ្មីស្រស់ស្អាត និងទាក់ទាញនេះក្រុមការងារគណ:កម្មការសាងសង់មិនបានបញ្ជាក់ពីទំហំថវិការនៃការសាងសង់នៅឡើយទេ៕ អត្ថបទ: ដំបងក្រញូង

Share.