ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រួមជាមួយមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សម្អាតបរិស្ថាន នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ តាមដងមហាវិថីចោមចៅ ក្រោមប្រធានបទដ៏មានសារៈសំខាន់ «សំណល់សូន្យ Zero waste ។

តាមរដ្ឋបាល ខណ្ឌពោធិ៍ សែនជ័យ បានឱ្យដឹងថា ពិធីនេះចូលរួមពីលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានប្រារព្ធឡើង ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទដ៏មានសារៈសំខាន់ សំណល់សូន្យ Zero waste ។

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីតាំងខាងមុខក្រុមហ៊ុនហុងដា ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅក្នុងយុទ្ធនាការនេះ លោក ប៉ាង លីដា បានធ្វើការណែនាំ និងបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់លើការថែរក្សាអនាម័យបរិស្ថាន តាមរយៈការអនុវត្តគោលការណ៍ «សំណល់សូន្យ» ដោយកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងរួមគ្នាបង្កើតទម្លាប់រស់នៅស្អាត មានផាសុខភាព ដើម្បីលើកកម្ពស់សោភ័ណភាពខណ្ឌពោធិ៍សែនជ័យទាំងមូល ៕

អត្ថបទ៖ តាតុងសែនជ័យ

