
រង់ចាំអស់ ៦៩ឆ្នាំ ទើបក្រុមជម្រើសជាតិកម្ពុជា បំបែកកំណត់ត្រា យកឈ្នះលើក្រុមចិនហុងកុង ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីរាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង២ម៉ឺននាក់ ។
គ្រាប់បាល់ទី១របស់ យូឌៃ បានបង្កើតសម្លេងអ្នកគាំទ្រនៅក្នុងពហកុឡដ្ឋានជាតិ នៅនាទី៤៥+១” ខណៈវគ្គទី២ សៀង ចន្ធា បានបន្ថែម១គ្រាប់ទៀត នៅនាទី៥០” ធ្វើឱ្យក្រុមហុងកុង កាន់តែពិបាកតាមរកគ្រាប់បាល់ លើក្រុមកម្ពុជា ។ ជាលទ្ធផល កម្ពុជា បានយកឈ្នះលើហុងកុង ដោយលទ្ធផល ២-០ ជាជ័យជម្នះធំមួយក្នុងរាត្រី បាល់ទាត់ជាតិ។


នេះជាលទ្ធផលថ្ងៃ FIFA Days របស់ក្រុមជម្រើសជាតិកម្ពុជា ៖
- កម្ពុជា ៤-០ ប៊ូតាន់ មិត្តភាពអន្តរជាតិ
- កម្ពុជា ២-០ ហុងកុង មិត្តភាពអន្តរជាតិ

បកទៅកាន់៥ប្រកួតដែលក្រុមទាំងពីរធ្លាប់ជួបគ្នាកន្លងមក ឃើញថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មិនដែលធ្លាប់ឈ្នះលើក្រុមហុងកុង ម្តងណាឡើយ ខណៈឆ្នាំ២០២៥ កន្លងទៅកម្ពុជា បានត្រឹមស្មើគ្នាម្តងប៉ុណ្ណោះ នៅដីរបស់ហុងកុង ក្នុងជំនួបមិត្តភាព។
នេះជាប្រវត្ត៥លើកចុងក្រោយរវាងកម្ពុជា និងហុងកុង ៖
- ១) នៅឆ្នាំ២០១៩ ក្រុមបាល់ទាត់ហុងកុង បានយកឈ្នះលើកម្ពុជា ដោយលទ្ធផល ០-២ វគ្គជម្រុះពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០២២ ជើងទី២។
- ២) នៅឆ្នាំ២០២២ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តចាញ់ហុងកុង ដោយលទ្ធផល ០-៣ វគ្គជម្រុះពានរង្វាន់ប្រចាំទ្វីប AFC Asian Cup ។
- ៣) នៅឆ្នាំ២០២៣ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតស្មើជាមួយហុងកុង ដោយលទ្ធផល ១-១ មិត្តភាពអន្តរជាតិ។
- ៤) នៅឆ្នាំ២០២៤ ក្រុមបាល់ទាត់ហុងកុង យកឈ្នះលើកម្ពុជា ៣-០ ប្រកួតមិត្តភាពអន្តរជាតិ ។
- ៥) នៅឆ្នាំ២០២៥ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្មើជាមួយម្ចាស់ផ្ទះហុងកុង ដោយលទ្ធផល ១-១ ៕

