ថ្មីៗនេះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅ ជាក់ស្តែង និងវឌ្ឍនភាពការងារ នៅតាមទីតាំងមួយចំនួន ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុង​រដូវកាល​ទេសចរណ៍បៃតង។

សកម្មភាពចុះពិនិត្យផ្ទាល់នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការអនុវត្តការងារពាក់ព័ន្ធនឹងការអភិរក្ស ការគ្រប់គ្រង និងការលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ ឱ្យស្របទៅតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយគ្នានេះដែរ បេសកកម្មនេះក៏មានគោលដៅសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដើម្បីធានាឱ្យបាននូវការរក្សាតម្លៃជាសកលដ៏លេចធ្លោនៃបេតិកភណ្ឌជាតិមួយនេះ ឱ្យបានគង់វង្ស និងមានភាពរីកចម្រើនទៅមុខជាលំដាប់ផងដែរ៕

https://troryorng.com/
Share.