
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ កក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ 2026 ASEAN U-19 Boys’ Championship ក្រោយស្មើក្រុមខ្លាំងអូស្ត្រាលី ដោយលទ្ធផល ២-២ ក្លាយជាក្រុមលេខ២ល្អ ក្នុងពូល C ។

ក្រោយមានកៅអីវគ្គ៤ក្រុមចុងក្រោយ ក្រុមយុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា នឹងត្រៀមប៉ះក្រុមយុវជនថៃ នៅសម្រាប់វគ្គកណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ 2026 ASEAN U-19 Boys’ Championship នៅប្រទេសឥណ្ឌូណេស៊ី ។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
- ថៃ ប៉ះ កម្ពុជា ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅកីឡដ្ឋាន North Sumatra Stadium ។
- ឥណ្ឌូណេស៊ី ប៉ះ អូស្ត្រាលី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅកីឡដ្ឋាន North Sumatra Stadium ។


