ក្រុម​បាល់ទាត់​បុរសជម្រើសជាតិ​កម្ពុជា ​ឈរ​ចំណាត់ថ្នាក់​លេខ​១៧៥ ខណ:ក្រុម​នារី​ឈរ​នៅ​ចមណាត់​ថ្នាក់​លេខ១១៤ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ ប្រចាំខែ​មិថុនា ឆ្នាំ​២០២៦​ នេះបើយោងតាមការបញ្ជាក់របស់គេហទំព័រ FIFA.Com។

ក្រុមបុរសរំកិល​ឡើង​បាន ២កាំ​ចំណាត់ថ្នាក់​បើ​ធៀប​នឹង​ខែ​មុន​ ក្រោយ​យក​ឈ្នះប៊ូតាន់ ៤-០ និង​បន្ត​ឈ្នះ ហុងកុង ២-០ ក្នុង​ជំនួប​មិត្តភាព​ថ្ងៃ ​FIFA Day។

ដោយ​ឡែក​សម្រាប់​ក្រុម​នារី​កម្ពុជា វិញ​រំកិល​ឡើង​បាន ៣កាំ​ចំណាត់ថ្នាក់​បើ​ធៀប​នឹង​ខែ​មុន​ ក្រោយ​យក​ឈ្នះសិ​្ហបុរី ៥-០ និង​ចុង​ក្រោយ​ស្មើ​ជាមួយ ឥណ្ឌូណេស៊ី ១-១ ក្នុង​ជំនួប​មិត្តភាព​។

​បើ​ធៀប​នឹង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ក្រុម​បាល់ទាត់​បុរសកម្ពុជា​ស្ថិតនៅ​លេខ​៨ ដោយ​ឈរលើ​ឡាវ ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​។ ចំណែកថៃ ឈរ​លេខ​១​ នៅ​អាស៊ីអាគ្នេយ៍ ដោយ​ស្ថិតនៅ​លេខ៩៤ ​ក្នុង​តារាង FIFA Ranking រីឯ​ ​វៀតណាម​ លេខ​៩៩, ឥណ្ឌូណេស៊ី​លេខ​១១៨, ហ្វីលីពីន​ស្ថិតនៅ​លេខ​១៣៥, ម៉ាឡេស៊ី​លេខ​១៣៦, សិង្ហ​បុរី​លេខ​១៤៨ និងមី​យ៉ាន់​ម៉ាលេខ១៥៨ ។

ងាក​មកក្រុម​នារីកម្ពុជា ​ធៀប​នឹង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ស្ថិតនៅ​លេខ​៨ ដោយ​ឈរ​លើ​សិង្ហបុរី និងទី​ម័​រ​ខាងកើត។ ចំណែក​លេខ១ វៀតណាម នៅ​អាស៊ីអាគ្នេយ៍ ដោយ​ស្ថិតនៅ​លេខ៣៧ ​ក្នុង​តារាង FIFA Ranking រីឯហ្វីលីពីនលេខ ៣៩, ថៃលេខ ៤៩, មីយ៉ាន់​ម៉ាលេខ ៥៥, ម៉ាឡេស៊ីលេខ ៩៥, ឡាវ​លេខ១១០ និងឥណ្ឌូណេស៊ីលេខ ១១១៕

Share.