ភ្នំពេញ៖ ឃ្លាំងស្តុកសាច់បង្កដ៏ធំមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញ ចុះពិនិត្យកាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ រកឃើញផលិតផលភាគច្រើននាំចូលមកពីប្រទេសថៃ។

យោងតាមរដ្ឋបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកខាងលើ ឃើញមានដូចជាប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កងជាដើម ឃើញថាសាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលពីមកពីប្រទេសថៃ។

ឃ្លាំងខាងលើនេះ ត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើន រហូតដល់រាប់សិបតោនក្នុងមួយថ្ងៃ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។

ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីជំនាញកំពុងត្រួតពិនិត្យ និងមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ចំពោះលទ្ធផលយ៉ាងណានោះ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.