ភ្នំពេញ៖ ទីតាំងសិប្បកម្មផលិតប្រហិតសាច់គោ សុី-អេហ្វ មួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ មន្ត្រីជំនាញ ចុះពិនិត្យកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។


តាមរដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរឧស្សាហកម្ម និងនវានុវឌ្ឍន៍រាជធានីភ្នំពេញ តំណាងក.ប.ប ប្រធានសាខាគយខណ្ឌ កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលអធិការដ្ឋានខណ្ឌ ចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតសាច់ និងបង្កកសាច់ ខាងលើ ដែលមានម្ចាស់ឈ្មោះ ហួន ហេង ភេទប្រុស។
អាជ្ញាធរបានឱ្យដឹងថា ទីតាំងជាសិប្បកម្មផលិតសាច់ក្រក ផលិតហ៊តដក ផលិតសាច់ប៉ាត់តេ សាច់គោ សាច់ជ្រូក សាច់មាន់ ដែលមានវត្ថុធាតុដើមជាផលិតផលក្នុងស្រុក ហើយទីតាំងខាងលើពុំមាននាំចូល រឺប្រើប្រាស់ផលិតផលប្រទេសថៃនោះឡើយ៕
អត្ថបទ៖ តាតុងសែនជ័យ

