កំពត៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជីវករទាំងអស់ ត្រូវមានមនសិកាស្នេហាជាតិ ក្នុងការនាំចូលទំនិញមកលក់ក្នុងខេត្ត ដោយផ្តោតលើគុណភាព និងសុខភាពប្រជាពលរដ្ឋជាចម្បង។



ការណែនាំនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ខណៈលោកដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងនាំចូល និងឃ្លាំងស្តុកទំនិញក្នុងមូលដ្ឋានក្រុងកំពត។ លោកបានសង្កត់ធ្ងន់លើការទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ ពិសេសទំនិញមកពីប្រទេសថៃ ដែលត្រូវបានចាត់ទុកថាជាទំនិញបំផ្លាញជាតិ និងត្រូវធ្វើពហិការ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ករណីរកឃើញអាជីវករ ឬជនណាលួចនាំចូលទំនិញខុសច្បាប់ ត្រូវអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។ ព្រមទាំងបានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ បង្កើនការត្រួតពិនិត្យប្រភពនាំចូល និងគុណភាពទំនិញឲ្យបានតឹងរឹង។
ប្រតិបត្តិការនេះ មានការចូលរួមពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីធានាបាននូវសុវត្ថិភាព និងការគ្រប់គ្រងទីផ្សារក្នុងខេត្ត៕
អត្ថបទ៖ ត្រយងតូច

