ត្បូងឃ្មុំ–កំពង់ចាម៖ ផ្លូវជាតិលេខ៧១C កំពុងដើរតួនាទីសំខាន់ក្នុងការតភ្ជាប់សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងតំបន់ជាប់ព្រំប្រទល់ផ្សេងៗ។

ផ្លូវនេះជួយសម្រួលដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយចំណាយ និងសន្សំពេលវេលា។

ផ្លូវជាតិលេខ៧១C ត្រូវបានចាត់ទុកថាជាខ្សែផ្លូវយុទ្ធសាស្ត្រសំខាន់ ដែលតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិជាច្រើន ដោយផ្នែកខាងកើតភ្ជាប់ទៅផ្លូវជាតិលេខ៧ និងលេខ៧៣ ទិសដៅទៅខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា–វៀតណាម ខណៈផ្នែកខាងលិចភ្ជាប់ទៅផ្លូវជាតិលេខ៧១ និងផ្លូវលេខ២៧៧ ទិសដៅទៅខេត្តកំពង់ចាម ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧១C មានប្រវែងសរុប ១១៤,៦២ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ក្នុងខេត្តត្បូងឃ្មុំ ដល់ផ្លូវជាតិលេខ៧១ ក្នុងខេត្តកំពង់ចាម ហើយត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥៕

អត្ថបទ៖ ចតុម្មុខ

Share.