ក្រុមការងារបោសសម្អាតមីនរបស់អង្គការ HALO Trust បានបញ្ចប់ប្រតិបត្តិការបោសសម្អាតដោយជោគជ័យ នៅចម្ការមីនមួយកន្លែង ស្ថិតក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។



ក្នុងប្រតិបត្តិការនេះ មីនប្រឆាំងយានយន្តចំនួន ១គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោលដោយសុវត្ថិភាព។
ផ្លូវនៅតំបន់នេះ ត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋប្រមាណ ២០០នាក់ សម្រាប់សកម្មភាពកសិកម្ម។ ការបោសសម្អាតបានជួយធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងដឹកជញ្ជូន ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។
អង្គការ HALO Trust បន្តប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យសហគមន៍នានា មានសុវត្ថិភាព និងរួចផុតពីការគំរាមកំហែងដោយសារមីន។
ប្រភព៖ ទំព័រ Facebook របស់ HALO Trust Cambodia
អត្ថបទ៖ ចតុម្មុខ

