បន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មានករណីផ្ទុះគ្រាប់បែកចង្កោមមួយកើតឡើង ខណៈពេលប្រជាពលរដ្ឋកំពុងបើកត្រាក់ទ័រភ្ជួរដី បណ្តាលឱ្យអ្នកបើករងរបួសស្រាល និងធ្វើឱ្យកង់ត្រាក់ទ័រខូចខាត។



ហេតុការណ៍នេះកើតឡើងនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់ គ្រាប់បែកដែលផ្ទុះ គឺជាសំណល់ពីសង្គ្រាមនៅសល់តាំងពីអតីតកាល។
អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជួរមុខ និងបណ្តោយព្រំដែនកម្ពុជា-ថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នជាពិសេស ពេលធ្វើសកម្មភាពកសិកម្ម ឬចូលទៅតំបន់មិនទាន់បានសំអាតមីន។ ក្នុងករណីសង្ស័យថាមានគ្រាប់មិនទាន់ផ្ទុះ សូមជូនដំណឹងភ្លាមៗទៅអាជ្ញាធរមូលដ្ឋាន ឬកម្លាំងជំនាញ ដើម្បីធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។
អាជ្ញាធរបញ្ជាក់ថា សំណល់គ្រាប់បែក និងមីននៅតែជាគ្រោះថ្នាក់លាក់លៀម ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងទ្រព្យសម្បត្តិ ប្រសិនបើមិនមានការប្រុងប្រយ័ត្នគ្រប់គ្រាន់៕
អត្ថបទ៖ កណ្ដាល

