ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងប្រគល់-ទទួលវត្ថុតាងគ្រឿងញៀន និងសារធាតុគីមី ដែលពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីត្រៀមដុតបំផ្លាញចោលប្រចាំឆ្នាំ២០២៦។



វត្ថុតាងទាំងនេះ រួមមានគ្រឿងញៀន និងសារធាតុគីមីដែលពាក់ព័ន្ធនឹងការផលិត ជួញដូរ ចែកចាយ និងប្រើប្រាស់ ត្រូវបានសម្រេចរឹបអូសតាមនីតិវិធី ហើយប្រគល់ជូនគណៈកម្មការដុតបំផ្លាញ ដើម្បីកំទេចចោល។
តាមរបាយការណ៍ បរិមាណសរុបមានដល់ទៅ ២៨,៩៨ តោន ក្នុងនោះ៖
- គ្រឿងញៀនចំនួន ៤,៦១ តោន
- សារធាតុគីមីចំនួន ២៣,៣៦ តោន
អាជ្ញាធរបញ្ជាក់ថា ការដុតបំផ្លាញវត្ថុតាងជាប្រចាំ គឺជាផ្នែកសំខាន់ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន ព្រមទាំងការពារសុវត្ថិភាពសង្គម និងសុខភាពប្រជាពលរដ្ឋ៕
អត្ថបទ៖ ចតុម្មុខ

