នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំខាល អដ្ឋស័ក ព.ស. ២៦៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស។




ដំណើរមាតុភូមិនិវត្តន៍របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការចូលរួមទទួលស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការពីគ្រប់ជាន់ថ្នាក់ផងដែរ។
សមិទ្ធផលដ៏ត្រចះត្រចង់ពីបេសកកម្មផ្លូវការនេះ មិនត្រឹមតែលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះផងដែរ៕

