ព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះបង្ក្រាបទីតាំងជល់មាន់ខុសច្បាប់មួយកន្លែង នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនមនុស្សចំនួន ៦នាក់ និងដកហូតវត្ថុតាងជាច្រើន។

លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុង បានបញ្ជាក់ថា ជនពាក់ព័ន្ធទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងតាមនីតិវិធី ហើយត្រៀមបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់។

អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យជៀសវាងការចូលរួមល្បែងស៊ីសងគ្រប់ប្រភេទ និងសហការជាមួយសមត្ថកិច្ចក្នុងការទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.