បាត់ដំបង÷ សមត្ថកិច្ចចម្រុះបង្ក្រាបករណីរត់ពន្ធទំនិញចូលក្នុងទឹកដីថៃដកហូតវត្ថុតាងជិត ១០០ប៉ិច និងរថយន្តមួយគ្រឿង។



ប្រភពព័ត៌មានបានបញ្ជាក់ថា÷ ការបង្ក្រាបធ្វើឡើងនៅអំឡុងម៉ោង ៤:០០នាទីទៀបភ្លឺ ថ្ងៃទី ២១ ឈានចូលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅត្រង់ចំណុចភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។


ប្រតិបត្តិការឆ្មក់ឆែកឆេរលើរថយន្តដឹកទំនិញគេចពន្ធនេះបង្ក្រាបដោយកម្លាំងអធិការដ្ឋានស្រុកភ្នំព្រឹក កម្លាំងយោធាវីរៈសេនាតូចលេខ ៥៥១ជាមួយកម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧។វត្ថុតាងដែលរឹបអូសបានរួមមាន: បារីគេចពន្ធជិត ១០០ប៉ិច, រថយន្តម៉ាក Toyota HiAce ( តូយូតា ហាយអេស ) ពណ៌សមួយគ្រឿងផងដែរ ពាក់ស្លាកលេខ ភ្នំពេញ ២AD-៤៤៦៣ ដែលក្រុមឈ្នួញប្រើប្រាស់ជាមធ្យោបាយធ្វើសកម្មភាព ចំណែកអ្នកពាក់ព័ន្ធរត់គេចខ្លួនបាត់។ ចំពោះមុខនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងមានចំណាត់ការបន្តតាមនីតិវិធី៕




អត្ថបទ: ដំបងក្រញូង
