ថ្ងៃទី ២២ មិថុនា ២០២៦ ការផ្សាយពីទីភ្នាក់ងារសារព័ត៌មានបរទេសបានឱ្យដឹងថា តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News ថា សហរដ្ឋអាមេរិកអាចនឹងត្រឡប់មកទម្លាក់គ្រាប់បែកវាយប្រហារម្តងទៀត និងអាចចូលគ្រប់គ្រងច្រកសមុទ្រហ័រមូស ដែលជាចំណុចយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតសម្រាប់ការជួញដូរថាមពលពិភពលោក ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអុីរ៉ង់បានទេ។

ហេតុការណ៍នេះបានធ្វើឱ្យតម្លៃប្រេងឆៅ ប្រេនត៍ (Brent) ហក់ឡើង ១.៣៥% ទៅដល់ ៨១.៦៦ ដុល្លារក្នុងមួយបារ៉ែល ចំណែកឯតម្លៃប្រេងឆៅ វេសថិចសាស់ (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ២.៤% ទៅដល់ ៧៧.៦៦ ដុល្លារក្នុងមួយបារ៉ែល។

