បន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទី កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានអនុវត្តន៍ការប្រគល់ទទួល និងបញ្ជូនជនជាតិថៃចេញពីប្រទេស ចំនួន ៤៩នាក់ ក្នុងនោះមានស្រី ១៨នាក់ ដែលពាក់ព័ន្ធនឹងបទល្មើស Scam Online។



ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ជាមួយគ្នានេះ ក៏មានការចូលរួមដឹកនាំពីលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងលោកឧត្ដមសេនីយ៍ត្រី អេង លីហួរ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ការប្រគល់ទទួល និងបញ្ជូនចេញនេះ ត្រូវបានអនុវត្តតាមនីតិវិធីច្បាប់ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបន្តចាត់ការតាមច្បាប់នៅប្រទេសដើម៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

