នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែមិថុនានេះ៖

«នេះជារបស់ពិតនៃភស្តុតាងសង្គ្រាម! គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ទម្ងន់ជិត១.០០០គីឡូក្រាម ​(១តោន) ទាំងនេះ ជាសំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16ក្នុងសង្គ្រាមសៀមឈ្លានពាន​ ដែលត្រូវបានប្រតិបត្តិការដោះបន្សាបទុកជាភស្តុតាងមរតកប្រវតិ្តសាស្ត្រសង្គ្រាមឈ្លានពាន!! គ្រាប់បែកនេះផលិតក្នុងខែសីហា​ ឆ្នាំ១៩៩៦​ ដោយឧស្សាហកម្មយោធាអុីស្រាអ៊ែល​។ (សូមបញ្ជាក់​គ្រាប់បែកនេះបានបន្សាបជាតិផ្ទុះអស់និងកែលំអកន្ទុយគ្រាប់បំពេញវិញ​)។»

https://troryorng.com/
Share.