សៀមរាប ៖ កម្លាំងជលផលខេត្តសៀមរាប សហការជាមួយកម្លាំងយោធា ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយជនល្មើសប្រើប្រាស់ឧបករណ៍ ស្បែមុងប្រវែង៦៥០ម៉ែត្រ នៅចំណុចពាមឈើកែវ ដល់កប់ចិន ជាប់ព្រំប្រទល់ឃុំអន្លុងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ។

តាមសមត្ថកិច្ចជំនាញបានឱ្យដឹងថា របាំងស្បៃមុងប្រវែងរាប់រយម៉ែត្រ ដែលក្រុម ជនល្មើស នេសាទ ខុសច្បាប់ ដាក់ ពង្រាយតាមផ្ទៃទឹក ហើយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ សង្កាត់រដ្ឋបាលជលផល និងកងកម្លាំងយោធា សហការចុះបង្ក្រាបបទល្មើសនេសាទ នៅព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តកំពង់ធំ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចរុះរើរបាំងស្បៃមុងចំនួន១១ របាំងប្រវែង ៦៥០ ម៉ែត្រ ឡុកស្បៃមុងចំនួន១១គ្រឿង លបស្បៃមុង ចំនួន២២មាត់ បង្គោលចំនួន៥៥០ដើម ហើយបានបំផ្លាញចោល និងចាក់លែងត្រីចម្រុះចំនួន១០គីឡូក្រាមចូលក្នុងបឹងវិញ ៕

Share.