កាលពីថ្ងៃពុធ បារាំងបានប្រកាសពីការរកឃើញករណីវិជ្ជមាននៃជំងឺអេបូឡាជាលើកដំបូងបង្អស់នៅលើទឹកដីរបស់ខ្លួន ដោយអ្នកជំងឺគឺជាគ្រូពេទ្យម្នាក់ ដែលទើបតែបានធ្វើដំណើរត្រឡប់មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo)។

ក្រសួងសុខាភិបាលបារាំងបានគូសបញ្ជាក់ថា៖ «នៅថ្ងៃនេះ ក្រសួងសូមបញ្ជាក់ពីការរកឃើញករណីវិជ្ជមានដំបូងគេ នៃជំងឺវីរុសអេបូឡានៅលើទឹកដីយើង»។ នៅក្នុងការផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP ក្រសួងសុខាភិបាលបានបានបញ្ជាក់លម្អិតត្រឹមថា ករណីឆ្លងនេះត្រូវបានរកឃើញនៅក្នុងតំបន់ដីគោក នៃប្រទេសបារាំង (Mainland France)។

ដកស្រង់ប្រភពពី៖ HESPRESS English – Morocco News

https://troryorng.com/
Share.