លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានបង្ហាញទស្សនៈចំពោះសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់អន្តរជាតិ លើបញ្ហាជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅចំកណ្តាលអង្គប្រជុំក្រុម BRICS លើកទី ១៦ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
ដោយបានចង្អុលបង្ហាញថា ជម្លោះខាងលើដែលបានអូសបន្លាយពេលអស់រយៈពេល ១០០ ថ្ងៃមកនេះ បានបង្កើតផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានការណ៍នៅក្នុងតំបន់ និងពិភពលោកទាំងមូល។ ការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឬ MoU រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខារួចរាល់ទៅហើយនោះ បានបង្កើតភាពច្បាស់លាស់ជាច្រើនដល់ពួកយើង ជាពិសេសគឺសារៈសំខាន់នៃច្បាប់ទម្លាប់អន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោក វ៉ាង បានបំភ្លឺលើ ៤ ចំណុចគឺ៖ ការបញ្ចប់ជម្លោះនៅក្នុងតំបន់គួរតែផ្អែកលើច្បាប់ទម្លាប់អន្តរជាតិយ៉ាងពិតប្រាកដ។ ការប្រើប្រាស់ «ច្បាប់ព្រៃ» អាចបញ្ចប់ជម្លោះបានត្រឹមតែមួយគ្រាប៉ុណ្ណោះ មិនមែនជាអ្វីដែលមានភាពរឹងមាំយូរអង្វែងឡើយ។ ខណៈពេលដែល ការគោរពអធិបតេយ្យភាពក៏មានសារៈសំខាន់ណាស់ បូរណភាពទឹកដីមិនគួរត្រូវបានរំលោភបំពាន កិច្ចការផ្ទៃក្នុងមិនគួរត្រូវបានជ្រៀតជ្រែក នេះគឺជាមូលដ្ឋានគ្រឹះបំផុតនៃយុត្តិធម៌អន្តរជាតិ។

សារៈសំខាន់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខបែបថ្មី ព្រោះប្រទេសផ្សេងៗបានរួមផ្តុំគ្នាក្លាយជាក្រុមដែលចែករំលែកអនាគតរួមគ្នាកាន់តែខ្លាំងឡើង។ វិធីប្រតិបត្តិដែលថា ជាតិណាមួយស្វែងរកសន្តិសុខខ្ពស់បំផុត ដោយមិនខ្វល់ខ្វាយពីប្រទេសដទៃនោះ នឹងផ្តល់ផលអាក្រក់នៅពេលចុងក្រោយ។
ចុងក្រោយ លោក វ៉ាង បានបញ្ជាក់ថា ការយល់ដឹងលើទម្រង់នៃការធ្វើសង្គ្រាមបែបថ្មី មិនថាជាសង្គ្រាមព័ត៌មានវិទ្យា ឬសង្គ្រាមសាយប័រ (Cyber war) គឺជាទម្រង់នៃការធ្វើសង្គ្រាមចម្បងនៅក្នុងជម្លោះបច្ចុប្បន្ន។ នៅពេលដែលត្រូវប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខទាំងបែបប្រពៃណី និងបែបថ្មីដែលពាក់ព័ន្ធប្រទាក់ក្រឡាគ្នា នេះគឺជាពេលវេលាដ៏សមស្របសម្រាប់ប្រទេសក្នុងក្រុម BRICS ក្នុងការពិភាក្សាគ្នាកាន់តែខ្លាំងឡើង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខជាបន្តទៅទៀត។

