ក្រុមជម្រើសជាតិអង់គ្លេស ក្រោមការដឹកនាំរបស់លោក Gareth Southgate បានលត់ក្រុមសាំងម៉ារ៉ាំង យ៉ាងចាស់ដៃក្នុងលទ្ធផល ១០-០ យប់មិញនេះក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះពូល I នៅកីឡដ្ឋាន Stadio Olimpico ហើយក៏បានកក់សំបុត្រយន្តហោះទៅលេងពានរង្វាន់ FIFA World Cup Qatar 2022។

១០គ្រាប់របស់ក្រុមជម្រើសជាតិអង់គ្លេសសម្រេចដោយកីឡាករ៖
– Harry Kane ៤គ្រាប់ម្នាក់ឯងនៅនាទី ២៧,៣២,៣៧ និង៤២
– Harry Maguire ១គ្រាប់នៅនាទី៦
– Filippo Fabbri ស៊ុតចូលទីខ្លួនឯងនៅនាទី១៥ (Own Goal)
– Emile Smith-Rowe ១គ្រាប់នៅនាទី៥៨
– Tyrone Mings ១គ្រាប់នៅនាទី៦៩
– Bukayo Saka ១គ្រាប់នៅនាទី៧៩
– Tammy Abraham ១គ្រាប់នៅនាទី៧៨៕

ខណ:ប្រធានក្រុមរបស់ក្លិបបិសាចក្រហម Man United ខ្សែការពារកណ្តាល Harry Maguire បានក្លាយជាខែ្សការពារកណ្ដាល ដែលរកគ្រាប់បាល់បានច្រើនជាងគេបង្អស់ ក្នុងប្រវត្ដិសាស្រ្ដក្រុមជម្រើសជាតិអង់គ្លេស (៧គ្រាប់) ឈរលើអតីតប្រធានក្រុមតោកំណាចអង់គ្លេសខ្សែការពារ John Terry ដែលមាន៦គ្រាប់។

ប្រភព៖ Sky Sport

Telegram-Troryorng
Share.