យោងតាមសេចក្ដីជូនដំណឹងដែលចេញផ្សាយដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យនឹងមានកិច្ចសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ដើម្បីផ្ដល់ជូននូវការពិនិត្យ និងព្យាបាលផ្នែកចក្ខុសាស្ត្រដល់ប្រជាពលរដ្ឋកម្ពុជារយៈពេល ៣ថ្ងៃពេញ។

សេចក្តីជូនដំណឹង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ឱ្យបាន ជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក ជំងឺប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក ចាប់ពី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

