នៅវេលាម៉ោង ២៣:០៨ នាទី យប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ កើយមានហេតុការណ៍រន្ធត់មួយបានកើតឡើង ដោយមានគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះនៅក្នុងស្ថានីយប្រេងឥន្ធនៈ PT ក្នុងខេត្តយ៉ាឡា។

ហេតុការណ៍បង្កការចលាចលនេះបានកើតឡើង បន្ទាប់ពីមានក្រុមបុរសសាច់ដុំស្លៀកពាក់ខ្មៅប្រហែល ៦ នាក់ ជិះម៉ូតូ ២ គ្រឿងចូលមកចត រួចធ្វើសញ្ញាដេញបុគ្គលិក និងប្រជាពលរដ្ឋឱ្យចាកចេញពីតំបន់នោះ មុនពេលមានស្នូរផ្ទុះយ៉ាងខ្លាំង និងមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបានកើតឡើង។

ក្រោយកើតហេតុ អភិបាលខេត្តយ៉ាឡា បានដឹកនាំកម្លាំងសមត្ថកិច្ចគ្រប់ភាគី និងរថយន្តពន្លត់អគ្គិភ័យចុះទៅគ្រប់គ្រងស្ថានការណ៍ និងបិទខ្ទប់តំបន់កើតហេតុភ្លាមៗ។ តាមការពិនិត្យបឋម មិនមានអ្នករងរបួស ឬបាត់បង់ជីវិតឡើយ។

នាពេលនេះ ក្រុមមន្ត្រីជំនាញកំពុងស្ថិតក្នុងដំណើរការគ្រប់គ្រងអណ្តាតភ្លើងឱ្យរលត់ទាំងស្រុង និងត្រៀមបញ្ជូនក្រុមជំនាញកោសល្យវិច័យចូលពិនិត្យស្វែងរកមូលហេតុយ៉ាងលម្អិត ព្រមទាំងបានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យជៀសវាងការធ្វើដំណើរតាមផ្លូវខាងលើផងដែរ៕

